ធនធានមនុស្សនិងការជ្រើសរើសបុគ្គលិក

ក្រុមហ៊ុនយើងខ្ញុំ ហ្វឺស​ សឹលូសិន​ (ខេមបូឌា) ខូអិលធីឌី យល់ច្បាស់ពីសក្កានុពលរបស់ក្រុមហ៊ុនជាអតិថិជនដោយខិតខំប្រឹងប្រែងផ្សាភ្ជាប់ទំនាក់ទំនងក្រុមហ៊ុន និងបេក្ខជនដែលមានបទពិសោធន៍ សមត្ថភាព និងផលិតភាព។ ក្រុមហ៊ុនយើងខ្ញុំដើរតួជាកាតាលីកររវាងនិយោជិក និងនិយោជកដោយធ្វើការផ្គូរផ្គងតម្រូវការជាក់លាក់របស់ឧស្សាហកម្មជាមួយសក្កានុពលរបស់ធនធានមនុស្ស។

អ្នកប្រឹក្សាជំនាញៗរបស់យើងខ្ញុំមានបទពិសោធន៍និងវិធីសាស្ត្រក្នុងដំណើរការជ្រើសរើសបុគ្គលិកច្បាស់លាស់ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីចុងក្រោយ និងនិតិវិធីជ្រើសរើសដោយសម្រិតសម្រាំង។ ដំណើរការនៃការជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុនយើងខ្ញុំរួមបញ្ចូលនូវការសិក្សាស្រាវជ្រាវលម្អិតទៅលើជំនាញ និងតម្រូវការនៅលើទីផ្សារ ការសង្ខេបពីការងារដោយពិស្តារ ការវិនិច្ឆ័យលើសមត្ថភាព និងជំនាញ ។ និតិវិធីត្រឹមត្រូវនៃការសម្រាំងយកបេក្ខជននេះ អនុញ្ញាតឲ្យក្រុមហ៊ុនយើងខ្ញុំទទួលបាននូវបេក្ខជនដែលមានសមត្ថភាពខ្ពស់បំផុត។

ក្រុមហ៊ុនយើងខ្ញុំជាក្រុមហ៊ុនដែលគួរឲ្យជឿជាក់ដោយសារ៖  
-មានជំនាញច្បាស់លាស់ក្នុងការជ្រើសយកបុគ្គលិកមានជំនាញពិតប្រាកដ
-មានការស្រាវជ្រាវ និងការអភិវឌ្ឍខ្លាំង
-គោរពពេលវេលានិងកំណត់ពេលច្បាស់
-រក្សានូវការសំងាត់ជាមួយអតិថិជន
-ប្រើប្រាស់នូវបច្ចេកវិទ្យាបង្កើតថ្មីសម្រាប់ការជ្រើសយកបុគ្គលិក
-មជ្ឈមណ្ឌលធនធានមនុស្សដោយមានមូលដ្ឋានទិន្នន័យនិងបច្ចេកវិទ្យាខ្ពស់
-ម៉ូដែលនៃការជ្រើសរើសតម្រូវតាមសេចក្តីត្រូវការរបស់អតិថិជន